
គោរពជូនក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់!
ជាបឋមសូម ក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់ មេត្តាទទួលនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចសហការអំពី Song Toan (STG)., JSC យើងខ្ញុំ។
ដើម្បីបម្រើ និងឆ្លើយតបនឹងតម្រូវការ “ផលិត និងកែច្នៃ” បណ្តាផលិតផលដោយលោហធាតុស្ពាន់ Song Toan (STG)., JSC យើងខ្ញុំសូមផ្ញើលិខិតអញ្ចើញចូលរួមសហការជូន ក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់ ក្នុងគោលបំណងបង្កើតឡើងការទំនាក់ទំនងរឹងមាំ នាំយកនូវផល ប្រយោជន៍សម្រាប់ការជួយគាំ ទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍន៍។ ជាមួយនឹងអំណោយផលកើតចេញ ពីភូមិរបរចាក់ស្ពាន់ស្ថិតនៅហ្វាងប៊ូ ខេត្តបាក់នីញ យើងខ្ញុំជឿជាក់នឹងបានផ្តល់នូវផលិតផល និងសេវាកម្មល្អបំផុត មានគុណភាពល្អបំផុតជូនក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់។
Song Toan (STG)., JSC គឺជាក្រុមហ៊ុនជំនាញឯកទេសក្នុងវិស័យ “ផលិត និងកែច្នៃ” បណ្តាផលិតផលដោយលោហធាតុស្ពាន់ ឬទង់ដែង៖
- ផលិតបណ្តាផលិតផលតំណខ្សែវង់ BSP, NPT ផ្គត់ផ្គង់សម្រាប់ទីផ្សារពាណិជ្ជកម្មក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស។
- កែច្នៃលម្អិតបណ្តាផលិតផលសម្រាប់សហគ្រាស ក្រុមហ៊ុន សំណង់ ស្របតាមគំនូស ឬទំនិញគំរូ។ នៅក្នុងបណ្តាឆ្នាំកន្លងមក យើងខ្ញុំបានពង្រីកបណ្តាផលិតផលខុសគ្នា ដូចជា “តំណខ្សែវង់រឹតជ័រ PVC & PPR រង្វង់មូលវីស ដោតតំណចរន្ត តំណប្រដាប់ស្ទង់ចរន្តអគ្គិសនី ក្បាលខ្សែធាតុចូល តភ្ជាប់អព្យាកតកម្ម ។ល។”
- ធ្វើពុម្ព ចាក់សម្ពាធបណ្តាផលិតផលដែលទាមទារមានកម្រិតផ្ទៀងផ្ទាត់ខ្ពស់។
ជាមួយនឹងជួរបុគ្គលិកមានសមត្ថភាពជំនាញខ្ពស់ បទពិសោធន៍យូរឆ្នាំក្នុងមុខរបរចាក់ និងកែច្នៃប ណ្តាផលិតផលស្ពាន់ យើងខ្ញុំសូមសន្យានឹងនាំយកការពេញចិត្តល្អបំផុតសម្រាប់អតិថិជន នៅខណៈពេលសហ ការជាមួយយើងខ្ញុំ ជាពិសេស ដោយមានការយកចិត្តទុកដាក់ធ្វើវិនិយោគលើរោងចក្រ និងគ្រឿងម៉ាស៊ីនទំនើប វានឹងជាកត្តានាំយកភាពខុសប្លែករបស់យើងខ្ញុំ។ Song Toan (STG)., JSC អភិវឌ្ឍន៍តាមទិសដៅ “ឆ្លើយតបនឹងបំណងប្រាថ្នារបស់អតិថិជន គឺជាភាពជោគជ័យរបស់យើងខ្ញុំ”។
Song Toan (STG)., JSC យើងខ្ញុំ សូមគោរពផ្ញើលិខិតអញ្ចើញចូលរួមសហការនេះជូនក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់ ក្នុងគោលបំណងចង់ ក្រុមហ៊ុនរបស់លោកអ្នក មានជម្រើសបន្ថែម ហើយយើងខ្ញុំនឹងមានអតិថិជនជិតស្និតថ្មីបន្ថែមទៀតផងដែរ។
យើងខ្ញុំសង្ឃឹមនឹងទទួលបានការគាំទ្រ និងសហការពីក្រុមហ៊ុនរបស់លោកអ្នកជាទីស្រឡាញ់!
អតិថិជនអាចមើលផលិតផលរបស់ Song Toan (STG), JSC នៅ៖
សូមទទួលនូវភាពរាប់អាន និងអំណរគុណដ៏ជ្រាលជ្រៅពីក្រុមហ៊ុនភាគហុនគ្រឿងបន្លាស់ Song Toan (STG)., JSC

